Connect with us

ចរាចរណ៍

បុរសម្នាក់ បើករថយន្តដឹកបន្លែសុខៗ ស្រាប់តែគាំងបេះដូងស្លាប់ នៅកណ្ដាលផ្លូវ

បានផុស

នៅ

បុរស​ម្នាក់ ដឹក​បន្លែ​យក​ឲ្យ​ប្រពន្ធ​លក់​នៅ​ផ្សារ​អូឌឹម ស្រាប់តែ​មក​ដល់​ចំណុច​ស្តុប​ទឹកល្អក់ ផ្លូវ​កម្ពុជា​ក្រោម បាន​គាំង​បេះដូង​ស្លាប់​ភ្លាមៗ ចំណែក​រថយន្ត​ឈប់​នៅ​កណ្ដាល​ផ្លូវ​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៤០ នាទី ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ចំណុច​ស្តុប​ទឹកល្អក់ តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​ទឹកល្អក់​ទី ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​វ័យ​ប្រមាណ​ជា ៤០ ឆ្នាំ មាន​ជំងឺ​មហារីក​បេះដូង មុខរបរ​ដឹក​អីវ៉ាន់ បន្លែ ផ្លែឈើ ឲ្យ​ប្រពន្ធ​លក់ដូរ​នៅ​ផ្សារ​អូឌឹម។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ​បើក​រថយន្ត​មួយ​គ្រឿង ម៉ាក​សាំង​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6180 បើកបរ​តាម​បណ្ដោយ​មហាវិថី កម្ពុជា​ក្រោម ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​របស់​ជនរងគ្រោះ​បាន​ឈប់​នៅ​កណ្ដាល​ផ្លូវ។ ពេលនោះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​មើល រួច​ក៏​ឃើញ​ជនរងគ្រោះ​កំពុង​គាំងបេះដូង ស្លេក​មុខ ស្លេក​មាត់ រហូត​ដាច់ខ្យល់​ស្លាប់​មួយ​រំពេច​តែម្ដង ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​គាត់​បាន​នោះ​ទេ។

ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​បញ្ជាក់​ថា ប្ដី​របស់​គាត់​មាន​ជំងឺ​មហារីក​បេះដូង សព្វថ្ងៃ​ប្រកប​របរ​លក់​បន្លែ​ផ្លែឈើ​នៅ​ផ្សារ​អូឌឹម។ រៀងរាល់​វេលា​ម៉ោង ២ ឬ ៣ យប់ ទៀបភ្លឺ ប្ដី​របស់​គាត់​តែង​បើក​រថយន្ត​ទៅ​ផ្សារ​ដើម​គរ លើក​បន្លែ និង​អំពិល​ទុំ ដើម្បី​យក​ឲ្យ​គាត់​ជា​ប្រពន្ធ​លក់ដូរ​នៅ​ផ្សារ​អូឌឹម​ជា​រៀងរាល់​យប់។

ប្រពន្ធ​ជនរងគ្រោះ​បញ្ជាក់​ទៀត​ថា នៅ​យប់​កើតហេតុ​នេះ ប្ដី​របស់​គាត់​បាន​ចេញ​ពី​ផ្ទះ​ដោយ​បើក​រថយន្ត​មក​ដឹក​បន្លែ​ដូច​សព្វដង។ មិន​យូរ​ប៉ុន្មាន​ផង មាន​គេ​ទំនាក់ទំនង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​មក​ថា ប្ដី​របស់​គាត់​បាន​គាំងបេះដូង​ស្លាប់​នៅ​តាម​ផ្លូវ​តែម្ដង។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ រួច​ធ្វើ​លិខិត​ដើម្បី​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម