Connect with us

ចរាចរណ៍

ខ្វះការប្រុងប្រយ័ត្ន ធ្លាក់ទូកុងតឺន័រពីលើរថយន្ត នៅផ្លូវជាតិលេខ ៤

បានផុស

នៅ

រថយន្ត ១ គ្រឿង ដឹក​ជញ្ជូន​ទូ​កុងតឺន័រ​ខ្វះ​ការ​ប្រុងប្រយ័ត្ន មិន​បាន​ដាក់​គន្លឹះ កំពុង​បើកបរ ស្រាប់តែ​ធ្លាក់​ទូ​កុងតឺន័រ​មក​លើ​ផ្លូវជាតិ បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍ សំណាង​ណាស់​មិន​ប៉ះ​លើ​អ្នកដំណើរ ដោយ​ម្នាក់ៗ ព្រលឹង​ចុង​សក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ១៥ នាទី​រសៀល ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ៤ ចំណុច​ភ្លើងស្តុប ស្ពាន​អាកាស​ជម្ពូវ័ន ភូមិ​ជម្ពូ​វ័ន ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​មាន​រថយន្ត ១ គ្រឿង ដឹក​ទូ​កុងតឺន័រ បើក​តាម​មហាវិថី​ឈ្នះ ឈ្នះ ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​កើតហេតុ​លើ​ផ្លូវ​ជាតិ​លេខ ៤ បត់​ឆ្វេង​ឆ្ពោះ​ទៅ​កើត។ គ្រាន់តែ​បត់​ហើយ ស្រាប់តែ​ធ្លាក់​ទូ​កុងតឺន័រ​ចុះ​ពី​លើ​រថយន្ត មក​លើ​ផ្លូវជាតិ តែ​សំណាង​មិន​ប៉ះ​ដល់​អ្នកដំណើរ​រួម​ផ្លូវ ដោយ​ម្នាក់ៗ ព្រលឹង​ចុង​សក់។ ក្នុង​នោះ រថយន្ត​មិន​បាន​ឈប់​ទេ ដោយ​បន្ត​ដំណើរ​បើក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​នៅ​ក្បែរ​នោះ​បាត់ស្រមោល ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ។

បើ​តាម​ការ​លើកឡើង​របស់​មហាជន រថយន្ត​ដឹក​ទូ​កុងតឺន័រ មិន​បាន​ដាក់​គន្លឹះ​នេះ ជា​ការ​ធ្វេស​ប្រហែស​របស់​អ្នកបើកបរ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ ប្រចាំ​គោលដៅ​ភ្លើងស្តុប បាន​ជួយ​សម្រួល​ចរាចរណ៍ កាត់បន្ថយ​ការ​កកស្ទះ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ខាង​ក្រុមហ៊ុន​ដើម្បី​ស្ទូច​លើក​យក​ទូ​កុងតឺន័រ​ចេញពី​លើ​ផ្លូវ​ជាតិ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម