ចរាចរណ៍
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក PORSCHE បើកបរក្នុងល្បឿនលឿន វ៉ាជែងជ្រុលទៅបុករថយន្ត LEXUS RX330 បើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទល់មុខបុរីជីបម៉ុងលែន ផ្លូវ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តជនជាតិចិន ម៉ាក PORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AL-0080 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយវ៉ាជែងជ្រុលទៅបុកនឹងរថយន្ត LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS 0919 ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្ត LEXUS រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ហើយមនុស្សរបួសតិចតួច ។ ចំណែករថយន្ត PORSCHE វិញ រងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង ដាច់កង់មុខ ព្រមទាំងធ្វើឲ្យបុរសជនជាតិចិនអ្នកបើកបររងរបួសបែកក្បាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំភាគីទាំងសងខាងមកដោះស្រាយគ្នាពេលក្រោយ ដើម្បីបញ្ចប់រឿង៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?