Connect with us

ចរាចរណ៍

ជនជាតិចិនម្នាក់ ស្រវឹងស្រា បើករថយន្តបុកបង្គោលសុវត្ថិភាពអមផ្លូវរថភ្លើង ហើយដេកលក់យ៉ាងព្រងើយ

បានផុស

នៅ

បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹង​ស្រា​ជោកជាំ បើកបរ​រថយន្ត ម៉ាក Mercedes មួយ​គ្រឿង ទៅ​បុក​បង្គោល​អម​ផ្លូវ​រថភ្លើង ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន ក៏​ដេក​លង់លក់​ក្នុង​រថយន្ត​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​អម​ផ្លូវ​រថភ្លើង ខាងលិច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កាកាប​ទី ២ សង្កាត់​កាកាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនដំបូង​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បើក​រថយន្ត Mercedes ពាក់​ផ្លាក​លេខ កម្ពុជា AD.YY520 បុក​បង្គោល​សុវត្ថិភាព​អម​ផ្លូវ​រថភ្លើង បណ្ដាល​ឱ្យ​រង​ការ​ខូចខាត រួច​បើក​គេច​ពី​កន្លែង​កើតហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​បាន។ ក្រោយមក​បុរស​ជនជាតិ​ចិន​នោះ ក៏បាន​ផ្ដេក​ខ្លួន​ដេក​លង់លក់​តែម្ដង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​នាំគ្នា​ហៅ​ដាស់​បុរស​ជនជាតិ​ចិន​ខាងលើ​ឱ្យ​ភ្ញាក់​ឡើង តែ​មិន​ភ្ញាក់ នៅ​សម្ងំ​ដេក​ក្នុង​រថយន្ត​ធ្វើ​មិន​ដឹង ទើប​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ។

សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​មក​ធ្វើការ​វាស់វែង​រួច​ស្ទូច​រថយន្ត​យក​ទៅ​រក្សាទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម