ចរាចរណ៍
បើករថយន្តប្រដេញគ្នា ជ្រុលបុករះម៉ូតូកង់បីឥណ្ឌា ២គ្រឿង និងម៉ូតូ១គ្រឿងស្លាប់បុរសម្នាក់
រថយន្តឡិចស៊ី២គ្រឿង បើកបរប្រណាំងគ្នា ដោយមួយគ្រឿងម៉ាក ឡិចស៊ីសRX300 និងម៉ាក ឡិចស៊ី RX470 ស្រាប់តែរថយន្តឡិចស៊ីសRX300 ជ្រុលចង្កូតបើកបុករះម៉ូតូកង់បីឥណ្ឌា២គ្រឿង និងម៉ូតូ PCX មួយគ្រឿងបណ្តាលអោយអ្នកជិះម៉ូតូបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈអ្នកបើកបររថយន្តបង្កត្រូវពលរដ្ឋតាមឃាត់បានប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខរោងចក្រក្រុមហ៊ុនហុងដា តាមបណ្ដោយផ្លូវវិថីចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីសRX300 ពាក់ស្លាកលេខភ្នំពេញ 2AB-6691 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបើកប្រណេញគ្នាជាមួយរថយន្តលិចស៊ីស LX 470 មួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខ កណ្តាល2D-0577 ពីចំណុចស្តុប
ទួលពង្រ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿលឿន រហូតមកដល់កន្លែងកើតហេតុរថយន្តឡិចស៊ីសRX300 បានរេចង្កូចបុករះម៉ូតូកង់បីឥណ្ឌចំនួនពីរគ្រឿង និងម៉ូតូ PCX មួយគ្រឿងខ្ទេចមើលលែងយល់ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ប្រភពបានបន្តថា ភ្លាមនោះបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឃាត់បុរសដែលបើកបររថយន្ដឡិចស៊ីស RX300 រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការសួរនាំភ្លាមៗ។
យោងតាមកាតសម្គាល់ ID Card ជនរងគ្រោះមានឈ្មោះ ហំ សុងឃាង មុខងារនាយករដ្ឋបាលសាលារៀនអន្តរជាតិ ប្រាយឡាញ ជិះម៉ូតូម៉ាក PCX ពាក់ស្លាក លេខភ្នំពេញ 1KV-9152 ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត ម៉ូតូកង់បី និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែក សពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សំណាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?