Connect with us

ចរាចរណ៍

នារីម្នាក់ ឱនរើសទូរស័ព្ទ រេចង្កូតបុករបាំងថ្មពុះចែកផ្លូវ ក្រឡាប់ផ្ងារជើង

បានផុស

នៅ

រថយន្ត Lexus nx200t បើក​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​នៅ​បឹងកក់ សំណាងល្អ​មិន​បង្ក​របួស​ស្នាម​ដល់​អ្នក​ដំណើរ​ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បឹងកក់ ទល់មុខ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​នារី​ម្ចាស់​រថយន្ត​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត LEXUS Nx200t ពណ៌​ស ធ្វើដំណើរ​ឆ្លងកាត់​បឹងកក់ លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង ក៏​ជ្រុះ​ទូរស័ព្ទ ខណៈ​នោះ​គាត់​បាន​ឱន​រើស​ទូរស័ព្ទ បណ្តាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹង​ក្រឡាប់​រថយន្ត​ភ្លាមៗ តែម្ដង។

ក្រោយ​ពេល​កើតហេតុ នារី​ម្ចាស់​រថយន្ត បាន​យក​ក្រណាត់​ទៅ​បាំង​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន ព្រម​ទាំង​ធ្វើការ​សង​សំណង​រាល់​ការ​ខូចខាត​ភ្លាមៗ ទៅ​កាន់​ភាគី​ខាង​គ្រប់គ្រង​ក្នុង​បឹងកក់ និង​ហៅ​រថយន្ត​ស្ទូច ដើម្បី​មក​ស្ទូច​យក​រថយន្ត​របស់​ខ្លួន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម