ចរាចរណ៍
បើករថយន្តដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីប៉ើងជិត ១០ ម៉ែត្រ របួសមនុស្ស ០២ នាក់
បុរសម្នាក់ បើករថយន្តមិនបន្ថយល្បឿន ស្របពេលផ្លូវបំបែក ជ្រុលបុកមួយទំហឹង បណ្ដាលឲ្យម្ចាស់កង់បី និងភ្ញៀវកំពុងជិះ រងរបួសភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២១៤ កែងផ្លូវ ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានឃើញរថយន្ត LEXUS LM350 ០១ គ្រឿង ពណ៌ខ្មៅ បំពាក់ផ្លាកលេខរបស់រថយន្ត ALPHARD (កម្ពុជា HM.7828F) បើកបរដោយបុរសម្នាក់ បានបើកតាមបណ្ដោយផ្លូវលេខ ២១៤ ខណៈមកដល់ចំណុចបំបែកជាបួន រថយន្តបន្ថែមល្បឿន ជ្រុលទៅបុកកង់បីឥណ្ឌា ០១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IB-2584 បណ្ដាលឲ្យប៉ើងជិត ១០ ម៉ែត្រ ទៅផ្ទប់ជាមួយរបងការដ្ឋានកំពុងសាងសង់ខូចខាត ចំណែកឯម្ចាស់កង់បីឥណ្ឌា រួមទាំង ភ្ញៀវរងរបួសបញ្ជូនទៅមន្ទីរពេទ្យផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងកង់បីឥណ្ឌាទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់