Connect with us

ចរាចរណ៍

រថយន្ត ០២ គ្រឿង បុកគ្នា នៅផ្លូវបំបែកជាបួន រេចង្កូតបុកបង្កាន់ដៃដែកផ្ទះពលរដ្ឋរងការខូចខាត

បានផុស

នៅ

បុរស​ជនជាតិ​ចិន​បើក​រថយន្ត​ម៉ាក camry hybrid ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ម៉ាក toyota prius ដែល​បើក​ដោយ​បុរស​ខ្មែរ នៅ​ផ្លូវ​បំបែក​ជា​បួន បណ្ដាល​ឲ្យ​រថយន្ត​ទាំង ២ គ្រឿង រេ​ចង្កូត​បុក​បង្កាន់​ដៃ​ដែក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០១ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២៤ ចំណុច​ផ្លូវ ១៩៤ កែង​ផ្លូវ ៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី ០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ប្ដី​ប្រពន្ធ ០២ នាក់ ដោយ​បុរស​ជា​ប្តី​ជា​អ្នក​បើក​រថយន្ត​ម៉ាក toyota prius ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BT 8224 បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១៩៣ ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជា​បួន ស្រាប់តែ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើក​រថយន្ត​ម៉ាក camry hybrid ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W8109 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ៣៧៤ ទិសដៅ​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​រថយន្ត toyota prius ចំ​ថ្ពាល់​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ទាំង ២ គ្រឿង រេ​ចង្កូត​បុក​ផ្ទប់​បង្កាន់ដៃ​ដែក​របង​ផ្ទះ​ប្រជាពលរដ្ឋ​តិចតួច និង​ធ្វើ​ឲ្យ​រថយន្ត toyota prius រង​ការ​ខូចខាត​កំពិត​ទ្វារ​មុខ​ចំហៀង​ខាងឆ្វេង និង​វៀច​កង់ ព្រមទាំង​ធ្វើ​ឲ្យ​មនុស្ស​របួស​តិចតួច។ ដោយឡែក​ខាង​រថយន្ត camry hybrid រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។

ក្រោយ​កើត​ហេតុ​ក៏​មាន​តំណាង​ភាគី​ទាំងសងខាង​បាន​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត camry hybrid សុខចិត្ត​ចេញថ្លៃ​ការ​ជួសជុល​ទៅ​ខាង​រថយន្ត ក៏​ដូចជា​ម្ចាស់ផ្ទះ ដើម្បី​បញ្ចប់​រឿង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម