Connect with us

ចរាចរណ៍

បុរសម្នាក់ បើកកង់បីឥណ្ឌាបុករថយន្ត Range Rover រងរបួសធ្ងន់

បានផុស

នៅ

បុរស​ម្នាក់ បើក​កង់​បី​ឥណ្ឌា មក​បុក​រថយន្ត​ស៊េរី​ទំនើប ម៉ាក Range Rover ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ចំណែក​រថយន្ត​ព្យាយាម​បើក​គេច​ពី​កន្លែង​កើត​ហេតុ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ២ និង ២០ នាទី រំលង​អធ្រាត្រ ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ១៨៣ កែង ៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​បើក​កង់​បី​ឥណ្ឌា ពាក់​ផ្លាក​លេខ​ភ្នំពេញ 1IG-7692 តាម​បណ្ដោយ​ផ្លូវ ៤៣០ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជ្រុល​ទៅ​បុក​រថយន្ត Range Rover ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AK-5886 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ១៨៣ ទិសដៅ​ពី​លិច​ទៅ​កើត បណ្ដាល​ឲ្យ​អ្នក​ជិះ​កង់​បី​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ភ្លាមៗ នោះ អ្នក​បើក​រថយន្ត​បែរជា​ព្យាយាម​បើក​រថយន្ត​គេច​ពី​កន្លែង​កើតហេតុ ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​ប្រគល់​ជូន​សមត្ថកិច្ច។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម