ចរាចរណ៍
បុរសម្នាក់ បើករថយន្តគេចឆ្កែ ជ្រុលបុកបង្គោលភ្លើងបាក់អស់ ០១ ដើម
បុរសម្នាក់ បើករថយន្តសាំងយ៉ុង ទៅយកបន្លែនៅផ្សារដើមគ ដាក់ឲ្យម៉ូយ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានឆ្កែរត់ចូល គាត់បានព្យាយាមគេច ក៏ជ្រុលបុកបង្គោលភ្លើងបាក់អស់ ០១ ដើម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២១៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្ត ០១ គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2O-4785 រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកជាមួយបង្គោលភ្លើង បណ្ដាលឲ្យបាក់បង្គោលភ្លើង និងខូចខាតប្រអប់ភ្លើងនៅលើបង្គោលផងដែរ។ ក្នុងនោះបណ្ដាលឲ្យអ្នករួមដំណើរម្នាក់ជាស្ត្រីរងរបួសស្រាល។

បើតាមការបញ្ជាក់ពីអ្នកបើកបររថយន្តបានឲ្យដឹងថា គាត់បានជិះទៅយកបន្លែនៅផ្សារដើមគ ដើម្បីយកដាក់ឲ្យម៉ូយគាត់នៅព្រែកព្នៅ ស្រាប់តែមកដល់ចំណុចកើតហេតុមានឆ្កែ ០១ ក្បាល រត់ចូលរថយន្តរបស់គាត់។ ភ្លាមនោះ គាត់បានព្យាយាមគេច ក៏ជ្រុលទៅបុកបង្គោលភ្លើងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា