Connect with us

ចរាចរណ៍

កម្លាំងនគរបាលខណ្ឌបឹងកេងកង ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង នៅផ្លូវម៉ៅសេទុង

បានផុស

នៅ

កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាតិ​ស្រវឹង និង​គ្រឿងញៀន នៅ​លើ​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ​ទី ០១ ខណ្ឌ​បឹង​កេងកង ទល់មុខ​វិទ្យាស្ថាន​វ៉ាន់ដា កាលពី​វេលា​ម៉ោង ២៣ និង ០០ នាទី​យប់ ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង លោក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាតិ​ស្រវឹង និង​គ្រឿងញៀន កាលពី​វេលា​ម៉ោង ២៣ និង ០០ នាទី​យប់ ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០២៤ រហូតដល់​វេលា​ម៉ោង ០២ យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៦ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​លើ​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ទួល​ស្វាយព្រៃ​ទី ០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

របាយការណ៍​ដដែល​នេះ​បន្ត​ថា សហប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍​ទោ សរ សំណាង និង លោក​ឧត្ដមសេនីយ៍​ត្រី ស ថេន ជា​ស្នងការ​រង​ទទួល​ការងារ​ខណ្ឌ​បឹង​កេងកង និង​លោក​វរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត ជា​អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង ដែល​មាន​កម្លាំង​ចូលរួម​ចំនួន ៤០ នាក់ ក្នុង​នោះ កម្លាំង នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង ចំនួន ២០ នាក់។

របាយការណ៍​បង្ហាញ​ថា លទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិការ​បាន​ត្រួតពិនិត្យ​លើ​យានយន្ត​ឆ្លងកាត់​គោលដៅ​មាន​ចំនួន​សរុប ១៧៩ គ្រឿង ក្នុង​នោះ​រក​ឃើញ​អ្នក​បើកបរ​រថយន្ត​ល្មើសច្បាប់​សរុប​ចំនួន ២៣ គ្រឿង និង​បាន​អប់រំ​ចំពោះ​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង​ក្រោម ០.២៥mg/L ចំនួន ១១ នាក់ និង​អប់រំ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៩ នាក់ ផង​ដែរ។

របាយការណ៍​ដដែល ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ថា យានយន្ត​ចំនួន ១២ គ្រឿង ត្រូវ​បាន​ផាក​ពិន័យ ក្នុង​នោះ​មាន​រថយន្ត​ចំនួន ០២ គ្រឿង និង ម៉ូតូ​ចំនួន ១០ គ្រឿង។ ចំណែក​យានយន្ត​ដែល​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង មាន​ចំនួន ១១ គ្រឿង (ម៉ូតូ ០២ គ្រឿង និង​រថយន្ត ០៩ គ្រឿង) ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​ចូលខ្លួន​បង់​ផាក​ពិន័យ​តាមច្បាប់។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​វរសេនីយ៍ទោ វុឌ្ឍ ផូសារវន្ត អធិការ​ខណ្ឌ​បឹង​កេងកង ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​តាម​គោលដៅ ប្រយោជន៍​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម