Connect with us

ចរាចរណ៍

គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង ក្នុងមូលដ្ឋាន

បានផុស

នៅ

ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​បទល្មើស​ផ្សេងៗ អនុវត្ត​តាម​ប្រមុខ​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូច្នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧ មករា បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ជាតិ​ស្រវឹង និង​បទល្មើស​ផ្សេងៗ ដើម្បី​បង្ការ ទប់ស្កាត់ រាល់​បទល្មើស នៅ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​យប់​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០២៤ លោក ថេង សុថុល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ៧ មករា និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព បាន​ដឹកនាំ​ផ្ទាល់​កម្លាំង​ចម្រុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ស្រវឹង និង​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្កើន​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​ប្រសើរ។

លោក ថេង សុថុល ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ដឹកនាំ​ចុះ​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ យោង​តាម​ថ្នាក់​ដឹកនាំ​ដែល​ដាក់​បទបញ្ជា​ឲ្យ​ដាក់​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ និង​តាម​បណ្ដា​គោលដៅ​ផ្សេងៗ ក្នុង​មូលដ្ឋាន ដើម្បី​បង្ការ​ ទប់ស្កាត់ រាល់​បទល្មើស ជាពិសេស​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ក្នុង ១ ថ្ងៃៗ ជាច្រើន​ករណី បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស និង​ស្លាប់​ជាប់​ជាប្រចាំ​ផង​ដែរ។ ក្នុង​នោះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង កុំ​បើកបរ​ក្នុង​ពេល​ស្ថានភាព​ស្រវឹង។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ទោ ជុន ប៊ុនណាន អធិការ​នគរបាល​ខណ្ឌ ៧ មករា ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​គោលដៅ ជា​ប្រយោជន៍​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម