ចរាចរណ៍
ស្ត្រីម្នាក់ ជិះម៉ូតូឆ្លងស្តុប ត្រូវរថយន្តធុនធំបួងចង្កូតបត់ បុក និងកិន ស្លាប់
ស្ត្រីម្នាក់ បាត់បង់ជីវិតភ្លាមៗ នៅក្រោមកង់រថយន្ត ខណៈជិះម៉ូតូឆ្លងស្តុប ត្រូវរថយន្តដឹកទំនិញធុនធំ បើកមកបញ្ច្រាសទិសគ្នា បួងចង្កូតបត់ បុក និងកិន រួចអ្នកបើកបរបានរត់គេច តែត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចស្តុក ណូគា ផ្លូវ ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ម៉ុន លីយ៉ា ភេទស្រី អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ 1JH-7447។ រីឯរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3792។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ តែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ឆ្លង ស្តុប ខណៈពេលឆ្លងដល់ពាក់កណ្ដាលភ្លើងស្តុប ស្រាប់តែឃើញមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំ ១ គ្រឿង បើកបរដោយបុរសម្នាក់ ទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវ ២០០៤ បណ្ដាលឱ្យបុក និងកិនជនរងគ្រោះស្លាប់ក្រោមរថយន្ត។ ភ្លាមៗ នោះដែរ អ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួន តែត្រូវ ប្រជាពលរដ្ឋតាមឃាត់បានប្រគល់ទៅប៉ុស្តិ៍នគរបាលសង្កាត់អូបែកក្អម សួរនាំបន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសពមិនទាន់មានសាច់ញាតិ សមត្ថកិច្ចឱ្យរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង



-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល