Connect with us

ចរាចរណ៍

បុរសម្នាក់ បើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវទៅមុខលែងរួច

បានផុស

នៅ

បុរស​ម្នាក់ បាន​បើក​រថយន្ត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​រថយន្ត និង​របាំង​ថ្ម ទាំង​កណ្ដាល​អធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៤ តាម​បណ្ដោយ​ផ្លូវ​លេខ ១៨២ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់​រថយន្ត​ខាងលើ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត Mazda BT-50 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BP.5246 តាម​បណ្ដោយ​ផ្លូវ​លេខ ១៨២ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​ក៏បាន​ជ្រុះ​ទូរស័ព្ទ​ដៃ​ទៅ​ក្រោម ក៏​ធ្វើ​សកម្មភាព​ឱន​រើស​ទូរស័ព្ទ​នោះ បណ្ដាល​ឲ្យ​រេ​ចង្កូត​រថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ទាំង​កំរោល​តែម្ដង។

ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​បាន​បណ្ដាល​ឲ្យ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ និង​គាប​ជាប់​ជាមួយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ។ ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ មិន​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នា​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម