ចរាចរណ៍
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
ករណីគ្រោះថ្នាក់ចរាចរណ៍តែងកើតមានជាញឹកញាប់តាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចខាងជេីងទីបញ្ជាការកងពលតូចលេខ៧០ រហូតទៅដល់ស្ថានីយ៍ប្រេងសមប្រាថ្នា ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២ ព្រុំប្រទល់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ករណីគ្រោះថ្នាក់កន្លងមកតែងបង្កឡើងដោយក្រុមអ្នកជិះម៉ូតូ ឬកង់ ឆ្លងកាត់ចន្លោះសួនច្បារ ពុះចែកទ្រូងផ្លូវជាតិលេខ៣ ដែលមានដើមបាំងធ្វើឲ្យអ្នកធ្វើណើរមើលមិនឃើញអ្នកជិះឆ្លងកាត់។ តើអាជ្ញាធរ ក៏ដូចជាស្ថាប័នពាក់ព័ន្ធគួរមានវិធានការយ៉ាងណាលើករណីនេះ?

កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានបុរសម្នាក់បេីកបរម៉ូតូម៉ាកវ៉េវ ឆ្លងកាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវ ដែលចន្លោះនោះមានតែម៉ូតូឬកង់ប៉ុណ្ណោះដែលអាចជិះចេញចូលបាន ខណៈឆ្លងចេញក្បាលម៉ូតូជិះផុតដោយសារបាំងដេីមឈេី ធ្វេីឲ្យសិស្សសាលា២នាក់ជិះម៉ូតូស្កូបពីមេីលមិនឃេីញចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្តាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់ ចំណែកបុរសដែលបេីកបរម៉ូតូឆ្លងផ្លូវនោះមិនមានរងរបួសនោះទេ។

ជនរងគ្រោះទី១មានឈ្មោះ ឡាយ វិបុលគីមសេង ភេទស្រី អាយុ១៣ឆ្នាំ របួសថ្ងាស រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះទី២មានឈ្មោះ វាសនា រក្សាវត្តី ភេទស្រី អាយុ១៥ឆ្នាំ របួសផ្ទៃមុខ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះទាំង២ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំដោះស្រាយពេលក្រោយ។

លោក កែវ ពិសី ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលេីកឡេីងថា ចំណុចខាងលេីតែងតែមានគ្រោះថ្នាក់ជាញឹកញាប់ បង្កឡេីងដោយសារប្រជាពលរដ្ឋមួយចំនួនខ្វះការពិចារណាបេីកបរម៉ូតូឆ្លងកាត់សួនច្បារពុះចែកទ្រូងផ្លូវទាំងមានហានិភ័យខ្ពស់ងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដែលធ្វេីដំណេីរផ្លូវត្រង់បាំងដេីមឈេីមេីលមិនឃេីញ។ លោកបន្តថា ដូចនេះសូមឲ្យប្រជាពលរដ្ឋមេត្តាបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ