Connect with us

ចរាចរណ៍

សង្ស័យផ្លូវរអិល បើករថយន្តស្របពេលភ្លៀងធ្លាក់ រេចង្កូតបុកទ្រូងផ្លូវ

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត ០១ គ្រឿង សង្ស័យ​ផ្លូវ​រអិល ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ផង​នោះ ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង រង​ការ​ខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ០៩ និង ៥០ នាទី យប់ ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ០២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ម្នាក់ បើក​រថយន្ត ០១ គ្រឿង ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6444 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ០២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ សង្ស័យ​ផ្លូវ​រអិល ព្រោះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ផង​នោះ ស្រាប់តែ​រថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ និង​បាក់​កង់​ទៅ​មុខ​លែង​រួច ចំណែក​ទ្រូងផ្លូវ​ខ្ទាត​ចេញ​ពី​ជួរ​ចំនួន ០២ ផ្ទាំង។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម