ចរាចរណ៍
រថយន្ត Jeep RUBICON បើកលឿនជ្រុលចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើង ០១ ដើម
រថយន្ត Jeep RUBICON ០១ គ្រឿង បើកលឿន រេចង្កូតបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលបុកបង្គោលភ្លើង ០១ ដើម និងដើមឈើ រីឯរថយន្តរងការខូចខាតទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ ទៀបភ្លឺ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ០៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត JEEP RUBICON ០១ គ្រឿង ពណ៌ប្រផេះ មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ ០៦ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ស្រាប់តែរេចង្កូតបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបុកបង្គោលភ្លើង ០១ ដើម វៀចខូចខាត និងប៉ះពាល់ដល់ដើមរុក្ខជាតិនៅលើសួនច្បារពុះចែកទ្រូងផ្លូវថែមទៀតផង។

អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួច រថយន្តខាងលើបានកល់កង់ និងរងការខូចខាតមិនអាចបន្តដំណើរទៅមុខទៀតបាន។ ភ្លាមៗ នោះ គេឃើញម្ចាស់រថយន្តចុះមកបកស្លាកលេខចេញ រួចក៏បានចេញពីទីតាំងកើតហេតុ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?