ចរាចរណ៍
បុរសម្នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករថយន្តចតចោលលើចិញ្ចើមផ្លូវ
បុរសម្នាក់ បើករថយន្តព្រុស ០១ គ្រឿង រេចង្កូតទៅបុករថយន្តដែលចតចោលលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតដាច់កង់ក្រោយម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ១០ នាទីយប់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ VI 13 សង្កាត់ទួលសង្កែទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតា ព្រុស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8116 ធ្វើដំណើរតាមបណ្ដោយផ្លូវ VI13 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តព្រុសបានរេចង្កូតជ្រុលទៅបុករថយន្ត ០១ គ្រឿងទៀត ដែលចតលើចិញ្ចើមផ្លូវ ម៉ាក Geely ពាក់ស្លាកលេខភ្នំពេញ 2CB-7966 ពីក្រោយពេញទំហឹង បណ្ដាលរងការខូចខាតផ្នែកខាងមុខ និងដាច់កង់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ