ចរាចរណ៍
បុរសម្នាក់ កំពុងលក់សាច់អាំងតាមរទេះ ត្រូវរថយន្តបើកបុកស្លាប់បាត់បង់ជីវិត
រថយន្ត ០១ គ្រឿង មិនដឹងម្ចាស់រថយន្តកើតអ្វី បានបើករេចង្កូតទៅបុកបុរសម្នាក់ដែលជាអ្នកលក់សាច់អាំង និង បុកល្ហុង តាមរទេះ ពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧ យប់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ បុរសជាអ្នកលក់សាច់អាំង និងបុកល្ហុង តាមរទេះ បាននិងកំពុងអង្គុយលើរទេះម៉ូតូអាំងសាច់។ ខណៈនោះ ក៏ស្រាប់តែមានរថយន្ត ០១ គ្រឿង ម៉ាក តូយូតា Fortuner ពាក់ស្លាកលេខ កណ្ដាល 2B-7966 មិនដឹងថាម្ចាស់រថយន្តកើតអ្វីនោះទេ បានបើករេចង្កូតបុករទេះ ទាំងមនុស្សពេញទំហឹង បណ្តាលឲ្យស្លាប់តែម្ដង។ ចំណែករថយន្តបង្កបានបើករត់គេចពីគោលដៅកើតហេតុ រហូតសមត្ថកិច្ចស្រាវជ្រាវរកឃើញម្ចាស់រថយន្តបើកយករថយន្តទៅទុកក្នុងផ្ទះ។ ភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនយកអ្នកបើករថយន្តទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង ប្រគល់សពជនរងគ្រោះ និង រទេះ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់