Connect with us

ចរាចរណ៍

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

បានផុស

នៅ

បុរសម្នាក់បើករថយន្ដមួយគ្រឿងទំនងគេចពីអ្នកអូសរទេះអេតចាយជ្រុលបុករះចូលស្ថានីយលក់ប្រេងឥន្ទនៈមួយកន្លែងបណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ និង​មានមនុស្សរងរបួស​ធ្ងន់​ស្រាល​៥នាក់​។ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១២និង​១០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ខែ​ ធ្នូ​ឆ្នាំ​២០២៤​ នៅ​ចំ​ណុច​ស្ថានីយប្រេងឥន្ទនៈ​យីហោ​ ប៊ុន​លី​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០១១ ​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា ​នៅមុន​កេីត​ពេល​កេីត​ហេតុ​គេឃើញ​ រថយន្ត​ម៉ាក​មែកស៊ឺដែស​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-8899 បេីក​បរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ និង​អ្នក​រួម​ដំណើរ​មាន​គ្នា​៤នាក់​ទៀត​រួម​កូន​ស្រី​តូច​ម្នាក់​ក្នុង​នោះ​រង​របួស​ធ្ងន់​ស្រ្តី​២នាក់​។

ប្រភព​ព័ត៍មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០១១​ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏​ស្រាប់​តែ​ឃេីញ​អ្នក​អូសរទេះអេតចាយ​អូសឆ្លង​កាត់​ពីមុខរថយន្ត ភ្លាមស្រាប់​តែ​ឃេីញ​រថយន្ដ​បង្ក​ខាង​លើ​បាន​រ៉េចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​ក៏​ជ្រុល​ទៅ​បុក​រះ​របងដែក​ដែល​ឃាំង​ជំវិញ​ស្ថានីយលក់ប្រេង ​ហេីយ​ជ្រុល​ទៅ​បុក​បង្គោល និង​ទូរម៉ាស៊ីន​សំរាប់​ចាក់​សាំង​ ខ្ទាត​​ជា​ច្រេីន​ម៉ែត្រ​ តែ​សំណាង​ល្អ​មិន​បង្កជាអគ្គិភ័យ​ គ្រាន់​តែ​រង​ការ​ខូចខាត​ បង្គោល​សសរ​ ​និង​រថយន្ត​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ផ្នែក​ខាង​មុខ​។

ប្រភព​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ស្រ្តី​២នាក់​ដែលជិះក្នុងរថយន្ត ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្រ​បង្អែក​ខណ្ឌ​សែនសុខ​ ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កម្ពុជា​ចិន ​ព្រះ​កុសមៈ​ រីឯ​បុរសជាអ្នក​បេីបរត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់​យក​ទៅ​ប៉ុស្តិ៍ដើម្បីសួរនាំ។

ក្រោយ​ពេល​កេីត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែនសុខ ហេីយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដេីម្បី​ធ្វើ​ការ​វាស់​វែង​ និង​ស្ទូច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម