ចរាចរណ៍
បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុករះដើមឈើ និងបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់
រថយន្តស៊េរីទំនើប ពាក់ស្លាកលេខខេមរភូមិន្ទ ១ គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុករះដើមឈើ និងបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាក HYUNDAI GALLOPER ១ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1032 បើកបរក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវបុរីអង្គរ ទិសដៅពីត្បូងទៅជើង ចេញពីកាំកូស៊ីធី ទៅកាន់បុរីអង្គរ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ស្រាប់តែរេចង្កូតជ្រុលបុកខឿនឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចក៏បានបុកដើមស្លា ១ ដើម និងបង្គោលភ្លើងបាក់រលំអស់ ១ ដើម ទើបបណ្ដាលឲ្យរថយន្តខាងលើក្រឡាប់កាត់ទទឹងផ្លូវតែម្ដង។

ប្រភពដដែលបានបន្តថា ក្រោយបង្កហេតុគេបានឃើញបុរសម្នាក់ចេញពីក្នុងរថយន្តដែលកំពុងក្រឡាប់នោះ បន្ទាប់មកក៏បានគេចខ្លួនចេញពីទីតាំងកើតហេតុបាត់ទៅ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀតនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ