ចរាចរណ៍
បុរសចំណាស់ម្នាក់ បើករថយន្ត BMW ជាន់ហ្គ៊ែរស្មានជាហ្វ្រាំង បុកចូលឱសថស្ថាន ១ កន្លែង រងការខូចខាត
បុរសចំណាស់ម្នាក់ បើករថយន្ត ជ្រុលជាន់ហ្គ៊ែរ ស្មានថាជាហ្វ្រាំង បុកទម្លុះចូលឱសថស្ថានសួគ៌ា បង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥ នាទីព្រឹក ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវជាតិលេខ ៦ អា ស្តុបនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តម៉ាក BMW ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CD-6882 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ ៦ អា ទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម។ លុះដល់ចំណុចកើតហេតុខាងលើ បុរសវ័យចំណាស់ខាងលើ ក៏បានបើករថយន្តអែបស្តាំដៃ បំណងចូលទិញថ្នាំ ខណៈនោះច្រឡំហ្វ្រាំងជាន់ហ្គ៊ែរ បុករះចូលឱសថស្ថានសួគ៌ាពេញទំហឹងតែម្ដង បណ្តាលឲ្យបែកកញ្ចក់ និងថ្នាំពេទ្យមួយចំនួន សំណាងល្អគ្មានមនុស្សរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទុកពេលឲ្យភាគីទាំង ២ ចរចាដោះស្រាយគ្នាបញ្ចប់រឿងនៅទីតាំងកើតហេតុ៕
អត្ថបទ ៖ រដ្ឋា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា