ចរាចរណ៍
រថយន្តដឹកទំនិញបុករះរថយន្ដ និងម៉ូតូច្រើនគ្រឿងពេលកំពុងឈប់ចាំភ្លើងស្តុប
រថយន្តដឹកទំនិញមួយគ្រឿងបើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចភ្លើងស្តុបចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករះម៉ូតូ២គ្រឿង និងរថយន្ដ១គ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ត្រង់ចំណុចភ្លើងស្ដុប ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ដដឹកទំនិញមួយគ្រឿងក្បាលពណ៌ខៀវលាយស ពាក់ស្លាកលេខ 3C-1976 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលដល់ចំណុចភ្លើងស្ដុបចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុករះម៉ូតូពីរគ្រឿងរុញផ្ទុបជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Luxes HS250H បណ្ដាលឲ្យរងការខូចខាត។ ក្នុងនោះបណ្ដាលឲ្យនារីម្នាក់ដែលជិះម៉ូតូ ត្រូវរថយន្ដកិនពីលើរងរបួសធ្ងន់ និងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីពេទ្យ។ចំណែកកៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍នគរបាលដើម្បីសួរនាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែង យករថយន្ដបង្ក និងម៉ូតូជនរងគ្រោះទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ ម៉េង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់