Connect with us

ចរាចរណ៍

រថយន្ត ១ គ្រឿង បើកសុខៗ ស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ

បានផុស

នៅ

រថយន្ត ១ គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខៗ ស្រាប់តែ​ឆ្លង​ចរន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ប្រជាពលរដ្ឋ​ជិត​ខាង​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់​ស្កាត់ រួច​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៦ និង ៤០ នាទី យប់ ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​នៅ​លើ​ផ្លូវ​បេតុង ភូមិ​ចំការ​ឪឡឹក ២ សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បាន​បើក​រថយន្ត ១ គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រដ្ឋ 09 2-0042 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ឆ្លង​ចរន្ត​បណ្តាល​ឲ្យ​ឆេះ​ផ្នែក​ខាងមុខ នៃ​រថយន្ត យ៉ាង​សន្ធោសន្ធៅ។ ភ្លាម​នោះ​ដែរ តៃកុង​រថយន្ត ក៏បាន​បើកទ្វារ​យក​កូន​តូច ២ នាក់ រត់ចេញ​មក​ក្រៅ ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ ដោយ​ខ្លះ​ទាញ​ធុង​ទឹក​មក​ជួយ​ពន្លត់ ខ្លះ​ទៀត​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ​ចេញពី​ផ្ទះ​រៀងខ្លួន​មក​ជួយ​បាញ់​ពន្លត់ តែ​ភ្លើង​ឆេះ​ខ្លាំង​ពេក មិន​អាច​ទប់ស្កាត់​​អណ្តាតភ្លើង​បាន ក៏​នាំគ្នា​ទាក់ទង​ទៅ​សមត្ថកិច្ច​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ជា​បន្ទាន់។

ក្រោយពេល​កើតហេតុ​បន្ទាប់ពី​ខាង​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​មក​បាញ់​ចំនួន ១ រថយន្ត ភ្លើង​ក៏​រលត់​អស់ទាំង​ស្រុង ខាង​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​ស្ទូច​អូស​រថយន្ត​យក​ទៅ​ជួសជុល​ខ្លួនឯង៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម