ចរាចរណ៍
ចេញពីផឹកស៊ីក្នុងក្លិប ជិះម៉ូតូឌុបគ្នាលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
យុវជន ២ នាក់ ចេញពីផឹកស៊ីក្នុងក្លិប ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូឌុបគ្នាលឿន ទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យអ្នកបើកបរស្លាប់ ចំណែកអ្នកជិះខាងក្រោយរងរបួសធ្ងន់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចទល់មុខនឹងផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះឈ្មោះ កែវ ហ៊ន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំកំបូល មានស្រុកកំណើតនៅខេត្តកំពង់ចាម។

បើយោងតាមការបញ្ជាក់ពីមិត្តភ័ក្ដិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាមួយមិត្តភ័ក្ដិប្រមាណ ១០ នាក់ បានរៃលុយគ្នាផឹកស្រាថ្នាំអស់មួយវ៉ាក់ រួចក៏បែកគំនិតយកទូរសព្ទទៅដាក់បញ្ចាំ ដើម្បីយកលុយនាំគ្នាចូលក្លិបផឹកបន្ត។ ខណៈពេលផឹកស៊ីអស់ចំនួន ១ ឈុត រៀងស្រវឹងធ្លាក់ភ្នែក ក៏បាននាំគ្នាចេញពីក្លិបវិលត្រឡប់ទៅផ្ទះជួលវិញ។ ក្នុងនោះដែរ ជនរងគ្រោះបានសុំមិត្តភ័ក្ដិបើកបរ ដោយម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់ ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LD-4353 ជិះខាងក្រោយ ធ្វើដំណើរចេញពីផ្លូវវេងស្រេង ឆ្ពោះចូលមកផ្លូវជាតិលេខ ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ក៏រេចង្កូតបុករះនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលនឹងបង្គោលភ្លើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកម្ចាស់ម៉ូតូជិះខាងក្រោយ រងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹង។ បន្ទាប់មក មិត្តភ័ក្ដិដែលជិះម៉ូតូមកតាមក្រោយ ឃើញជនរងគ្រោះស្លាប់ ក៏បានទាក់ទងប្រាប់ទៅសាច់ញាតិក្រុមគ្រួសារភ្លាមៗ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ពិនិត្យមើលជុំវិញទីតាំងខាងលើ រួចរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍។
ដោយឡែកសពរងគ្រោះ ត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ ខាងផ្នែកជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ