Connect with us

ចរាចរណ៍

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

បានផុស

នៅ

ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​លឿន ឡើង​វ៉ា​រថយន្ត​មិន​ទាន់​ផុត ជ្រុល​ទៅ​ទាក់​ដៃ​ចង្កូត​ជាមួយ​កង់ ដួល​បោក​ក្បាល​ស្លាប់ ផ្អើល​ទាំង​ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ដែរ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៦ និង ៣៥ នាទី ព្រឹក ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ ក្នុង​ទីក្រុង​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ សព​មាន​ឈ្មោះ ឆន សុខលី ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន យី ដា មី​នូ​ហ្វេ​ក​ធឺ​រើ ខូ អិ​ល​ធី​ឌី។

ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី ២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AA-4555 ជិះ​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិច​ទៅ​កើត គោលដៅ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​សង្កាត់​ក្បាលកោះ។ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ស្ត្រី​ខាងលើ បាន​បន្ថែម​ល្បឿន​ឡើង​វ៉ា​រថយន្ត ១ គ្រឿង មិន​ស្គាល់​ម៉ាក ក៏​វាក់​អើ​ជាមួយ​បុរស​ម្នាក់​ជា​អ្នក​ជិះ​កង់​ហាត់ប្រាណ​ដែល​ជិះ​លើ​ផ្លូវ​ក្នុង​ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ទាក់​ដៃ​ចង្កូត​ជាមួយ​កង់ ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ។ ចំណែក​ឯ​បុរស​ជា​អ្នក​ជិះ​កង់​ហាត់ប្រាណ គ្រាន់តែ​របួស​រលាត់​ដៃ​ជើង​តែប៉ុណ្ណោះ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់​ទីតាំង​គ្រោះថ្នាក់ រួច​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​កង់ ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ច្បារអំពៅ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ។ ចំណែក​សព​ស្ត្រី​រងគ្រោះ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​របស់​ខ្លួន​ក្នុង​សង្កាត់​ក្បាលកោះ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម