Connect with us

ចរាចរណ៍

បើករថយន្តលឿន រេចង្កូតបុកបង្កាន់ដៃរបងព្រលានយន្តហោះ ក្រឡាប់ផ្ងារជើង

បានផុស

នៅ

រថយន្ត​តូយ៉ូតា​ព្រូស ១ គ្រឿង បើកបរ​លឿន បួង​គេច​ពី​រថយន្ត ១ គ្រឿង​ទៀត មិន​ចាំ​ម៉ាក បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​របង​ព្រលានយន្តហោះ​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ តែ​សំណាងល្អ​តៃកុង​មិន​មាន​រង​របួស​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៣ និង ៤៥ នាទី​ទៀបភ្លឺ ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រង់​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​តៃកុង​រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BO-6673 បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ ខណៈ​បើកបរ​មក​ដល់​ចំណុច​ខាង​លើ ក៏បាន​បួង​ចង្កូត​គេច​ពី​រថយន្ត ១ គ្រឿង ដែល​បើក​នៅ​ខាង​មុខ មក​ខាងស្ដាំ បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​រះ​បង្កាន់​ដៃ​របង​ដាច់​ខូចខាត​ជាច្រើន​កង់ បន្ទាប់មក​រថយន្ត​ក៏​ក្រឡាប់​ផ្ទប់​នឹង​របង​ព្រលាន​យន្តហោះ រង​ការ​ខូចខាត​បន្ត​ទៀត។ ហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​តៃកុង​រថយន្ត និង​អ្នក​ដំណើរ​នោះ​ទេ។ ក្រោយ​បង្ក​រួច ម្ចាស់​រថយន្ត​ក៏បាន​បើក​ទ្វារ​លូន​ចេញ​មក​ខាងក្រៅ ហើយ​ហៅ​ម៉ូតូ​កង់​បី​ជិះ​គេចខ្លួន​ទៅ​បាត់ស្រមោល។

ក្រោយពេល​កើត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍ ស្ទូច​អូស​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ស្នងការ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​ថ្ងៃក្រោយ​បន្ត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម