ចរាចរណ៍
ស្លាប់០៤នាក់ និងរបួសធ្ងន់០៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៦លើក នៅថ្ងៃអង្គារនេះ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃច័ន្ទទី១៦ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៦លើក ក្នុងនោះស្លាប់ចំនួន០៤ នាក់ របួសចំនួន០៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៤នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៥។

ចំណែករយៈពេល៧៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៥២ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៦១ នាក់ របួសចំនួន១០០៦ នាក់ របួសធ្ងន់ចំនួន៥៨១ នាក់ ហើយរយៈពេល៧៥ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៦១០៩៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៤៤៨០៦ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៦២៩១ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៣១៤៥ គ្រឿង និងរថយន្តធំចំនួន៣១៤៦ គ្រឿង។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី១៦ ខែមីនា នេះដែរ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៥៩០ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤០១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៨៩ គ្រឿង។ ក្នុងចំណោមម៉ូតូល្មើសទាំង៤០១ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៣៤១ នាក់, បើកបរល្មើសសញ្ញាចំនួន៤៤ គ្រឿង, ស្រវឹងចំនួន០១ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៣ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០២ នាក់។

ចំណែករថយន្តទាំង១៨៩ គ្រឿងនោះ មានរថយន្តតូចចំនួន១៣៨ គ្រឿង និងរថយន្តធំចំនួន៥១ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៣៥ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៦ នាក់, ល្មើសញ្ញាចំនួន១៧ គ្រឿង, បត់ជែង០២ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៩៥នាក់, លើសចំណុះចំនួន០៤ គ្រឿង, អត់ស្លាកលេខចំនួន០៥ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៥ នាក់៕
កោះកែវ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?