Connect with us

ចរាចរណ៍

យុវជន ៣ នាក់ ជិះម៉ូតូគេចពីក្មេងស្ទាវ ១ ក្រុម ដេញវាយ ជ្រុលបុកម៉ូតូ ១ គ្រឿងទៀត របួសធ្ងន់-ស្រាល ៥ នាក់

បានផុស

នៅ

យុវជន​ចំនួន ៣ នាក់ ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ក្មេង​ស្ទាវ ១ ក្រុម​ទៀត ដេញ​វាយ ក៏​ជ្រុល​បុក​ម៉ូតូ ១ គ្រឿង ដែល​ជិះ​ដោយ​ប្ដី​ប្រពន្ធ ២ នាក់ បណ្ដាល​ឲ្យ​ដួល​អូស​បុក​ចូល​ក្រោម​គ្រែ​ផ្ទះ​ប្រជាពលរដ្ឋ រង​របួស​ធ្ងន់-ស្រាល ចំនួន ៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៣ និង ៥០ នាទី យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ២០២៥ ចំណុច​ផ្លូវ ៤៣០ កែង​ផ្លូវ ៤៣២ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ប្ដី​ប្រពន្ធ ២ នាក់ ជិះ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW 8616 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ៤៣២ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​យុវជន ៣ នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JY 6982 បោះពួយ​តាម​បណ្ដោយ​ផ្លូវ ៤៣០ ទិសដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន ក៏​ជ្រុល​បុក​នឹង​ម៉ូតូ​គុប​ជ្រុង បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ប្ដី​ប្រពន្ធ ២ នាក់ រង​របួស​ក្បាល ត្រូវ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ដោយឡែក​ខាង​ម៉ូតូ​ហុងដា​ឌ្រីម បាន​ដួល​អូស​ប្រហែល ២០ ម៉ែត្រ បុក​ចូល​ក្រោម​គ្រែ​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ រង​ការ​ខូចខាត ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ទាំង ៣ របួស​ដៃ និង​ជើង​ដើរ​មិន​រួច ត្រូវ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដូចគ្នា។

ករណី​នេះ​ដែរ ភាគី​ខាង​ម៉ូតូ​យុវជន បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ជិះ​ម៉ូតូ​រត់គេច​ពី​ក្រុម​ក្មេង​ស្ទាវ ១ ក្រុម​ទៀត មាន​គ្នា​ជាង ១០ នាក់ ពី​ម្ដុំ​ស្តុប​បូកគោ​មក ហើយ​ភ័យ​ស្លន់ស្លោ ក៏​ជ្រុល​បុក​នឹង​ម៉ូតូ​គុប​ជ្រុង​ដែល​ជិះ​ដោយ​ប្តី​ប្រពន្ធ ២ នាក់ តែម្ដង។

ក្រោយពេល​កើតហេតុ នៅ​សល់​តែ​មធ្យោបាយ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​រង់ចាំ​ដំណោះស្រាយ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម