ចរាចរណ៍
ឈប់សម្រាក៥ថ្ងៃមុនឆ្លងឆ្នាំនៅថៃ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ២១៥នាក់
នៅថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៥ ប្រទេសថៃបានចេញរបាយការណ៍ថា អំឡុងពេលឈប់សម្រាកត្រឹម៥ថ្ងៃប៉ុណ្ណោះ មុនឆ្លងឆ្នាំសកល, គ្រោះថ្នាក់ចរាចរណ៍ ១ ៣៩៨ករណីបានកើតឡើងទូទាំងប្រទេស សម្លាប់មនុស្ស២១៥នាក់ និងរបួស ១ ៣៥៤នាក់។
រយៈពេល៥ថ្ងៃនេះគឺរាប់ចាប់ពីថ្ងៃទី២៧ដល់៣១ខែធ្នូឆ្នាំ២០២៤ ខណៈត្រឹមតែមួយថ្ងៃអង្គារ គឺមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ២៦២ករណី បណ្តាលឲ្យមនុស្ស៣៦នាក់បាត់បង់ជីវិត និង២៤៥នាក់រងរបួស។
បើយោងតាមលោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃ, កន្លែងដែលមានមនុស្សស្លាប់ច្រើនជាងគេគឺ ទីក្រុងបាងកក ១០នាក់ និងខេត្ត Nonthaburi ១០នាក់។ រីឯខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេគឺ អយុធ្យា មាន៤៤ករណី។
ក្នុងនោះដែរ លោក Somsak បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺបណ្តាលមកពីបើកបរហួសល្បឿនកំណត់ ដែលមាន៤២.៧៥% និងបន្ទាប់មកគឺ បើកបរក្នុងស្ថានភាពស្រវឹង ២៤.៤៣%៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ