Connect with us

ចរាចរណ៍

តាក់ស៊ី ១ គ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ឆេះមនុស្ស ២ នាក់ ស្លាប់ក្នុងរថយន្ត អ្នកបើកបររបួសធ្ងន់

បានផុស

នៅ

រថយន្ត​តាក់ស៊ី ១ គ្រឿង សង្ស័យ​អ្នក​បើកបរ​ងងុយ​ដេក បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ជា​ច្រើន​ជុំ បណ្ដាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​មនុស្ស​ប្រុស-ស្រី ២ នាក់ ឆេះ​ស្លាប់​ក្នុង​រថយន្ត ។ ចំណែក​ឯ​អ្នក​បើកបរ​រង​របួស​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ១២ នាទី ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ ២០២៥ នេះ ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ ២១A ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត ១ គ្រឿង ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-1735 និង​មាន​មនុស្ស​ប្រុស-ស្រី ២ នាក់​ទៀត​រួម​ដំណើរ​ជាមួយ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​សង្ស័យ​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ជាច្រើន​ជុំ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ អ្នក​ដំណើរ​ឆ្លងកាត់​បាន​ព្យាយាម​យក​ទឹក​ជះ និង​យក​មែក​ឈើ​មក​វាយ​ពន្លត់​ភ្លើង តែ​មិន​រលត់ ឆេះ​ខូចខាត​រថយន្ត​ទាំងស្រុង និង​មាន​មនុស្ស​ប្រុស-ស្រី ២ នាក់ ឆេះ​ស្លាប់​ក្នុង​រថយន្ត ចំណែក​អ្នក​បើកបរ​រង​របួស​ធ្ងន់។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ នៃ​អធិការ​ក្រុង​តាខ្មៅ បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង និង​រក​អត្តសញ្ញាណ​ជនរងគ្រោះ ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួល​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

Sokha Hotels

ព័ត៌មានពេញនិយម