ចរាចរណ៍
ស្ត្រីម្នាក់ ជិះម៉ូតូសុខៗ ត្រូវរថយន្តដឹកថ្មបុករួចកិនស្លាប់យ៉ាងអាណោចអាធ័ម
រថយន្តដឹកដី ១ គ្រឿង បើកលឿនបុកម៉ូតូរួចកិនស្ត្រីម្នាក់សំប៉ែតស្លាប់ ហើយក៏បង្កឲ្យរថយន្តដឹកប្រេងឥន្ធនៈ ១ គ្រឿងទៀត ដែលកំពុងបើកពីក្រោយ បួងចង្កូតគេចទៅបុកទ្រព្យសម្បត្តិសាធារណៈអស់មួយចំនួន។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ២០ នាទីព្រឹក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ នៅត្រង់ចំណុចទល់មុខសាលាកូរ៉េ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញស្ត្រីម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកសង់ឌ្រីម ឆ្នាំ ២០១៦ ពណ៌ខ្មៅ បើកបរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកថ្ម ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-8328 ធ្វើដំណើរទិសដៅស្របគ្នា។ ស្របពេលនោះ មិនដឹងជាអ្នកបើករថយន្តបង្កមានរឿងអ្វីនោះឡើយ បានបុកស្ត្រីជាអ្នកជិះម៉ូតូ រួចកិន បណ្ដាលឲ្យម៉ូតូ និងសពរងគ្រោះសំប៉ែតតែម្ដង។ ភ្លាមៗ នោះ ក៏មានរថយន្តដឹកប្រេងឥន្ធនៈ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-8001 កំពុងបើកពីក្រោយ បានឃើញស្ថានភាពបែបនោះ ក៏បួងចង្កូតគេច តែជ្រុលបុកទ្រព្យសម្បត្តិសាធារណៈដូចជា បង្គោលស្លាកផ្សាយពាណិជ្ជកម្មចំនួន ១ ដើម និងបង្កឲ្យខូចខាតសួនច្បារមួយចំនួនធំផងដែរ។ ចំណែកបុរសជាអ្នកបើករថយន្តបង្ក បានបើកចេញពីកន្លែងកើតហេតុ ចម្ងាយជាង ១០០ ម៉ែត្រ រួចចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ រួចវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?