Connect with us

ចរាចរណ៍

ស្រវឹងស្រាបើករថយន្ដបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយរបួសធ្ងន់ស្រាលជាង១០នាក់

បានផុស

នៅ

មនុស្សក្មេងចាស់ ប្រុសស្រីជាង១០នាក់ បានរបួសធ្ងន់ស្រាល ក្រោយត្រូវរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយនៅលើស្ពានជ្រោយចង្វារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក​តូយូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BS-5830 បើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត បានបើកឆ្លងកាត់ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន។ ប្រភពបានបន្តថា លុះមកដល់ចំណុចកើតហេតុជិតដល់ពាក់កណ្តាលស្ពាន រថយន្តខាងលើក៏បានបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ពេញទំហឹង បណ្តាលឲ្យមនុស្សរួមដំណើរមានក្មេងចាស់ ប្រុសស្រីចំនួន១០នាក់ រងរបួសធ្ងន់ស្រាល។ ភ្លាមៗអ្នកបើករថយន្ដបង្កបានព្យាយាមបើករថយន្តរត់គេច តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បានយកត្រឡប់មកវិញ។ រីឯជនរងគ្រោះទាំង១០នាក់ ត្រូវបានរថយន្តមន្ទីរពេទ្យកាល់ម៉ែត្រចំនួន២គ្រឿង និងមន្ទីរពេទ្យបង្អែកចតុមុខ១គ្រឿងមកទទួលយកទៅសង្គ្រោះជាបន្តបន្ទាប់ ខណៈក្មេងៗត្រូវបានបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តបង្ក យកទៅធ្វើការសាកសួរនាំ ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម