Connect with us

ព័ត៌មានជាតិ

នគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចភ្លើងស្តុបចំការដូង

បានផុស

នៅ

កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍ នៃ​អធិដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​នៅ​លើ​កំណាត់​ផ្លូវ ២១៧ ចំណុច​ភ្លើង​ស្តុប​ចំការ​ដូង និង​ចែក​សៀវភៅ​ស្ដីពី​ច្បាប់​ចរាចរណ៍ ដើម្បី​ឲ្យ​អ្នក​ដែល​បើកបរ​ទោចក្រយានយន្ត​យល់ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៥ នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ផ្នែក​ចរាចរណ៍​ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ អ៊ួច សុខដូរ៉ា និង លោក​វរសេនីយ៍​ទោ ស៊ិន កុសល ជា​អធិការ​រង​ខណ្ឌ​ដង្កោ ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​យល់ដឹង។

ជាមួយ​គ្នា​នេះ​ដែរ លោក​វរសេនីយ៍ទោ អ៊ូច សុខដូរ៉ា អធិការ​រង​ខណ្ឌ​ដង្កោ បាន​បញ្ជាក់​បន្ថែម​ថា ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ នៅ​ថ្ងៃនេះ លោក​បាន​ដឹកនាំ​កម្លាំង​ចរាចរណ៍​ចំនួន ០៨ នាក់ ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក និង​ចែកចាយ​សៀវភៅ​យល់ដឹង​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ភ្លើងស្តុប​ចំការ​ដូង ដល់​ប្រជាពលរដ្ឋ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​ផ្សព្វផ្សាយ ក៏បាន​សហការ​ចូលរួម​យ៉ាង​ផុលផុស​គួរ​ជាទី​មោទនៈ។

គួរ​កត់​សម្គាល់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​និង​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​ចំពោះ​សុខភាព​សាធារណៈ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ដោយឡែក​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​មកពី​កំណើន​យានយន្ត និង​ប្រជាពលរដ្ឋ ព្រមទាំង​កត្តា​មនុស្ស កត្តា​យានយន្ត និង​កត្តា​ផ្លូវ​ជាដើម៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម