Connect with us

ចរាចរណ៍

រថយន្តកូរ៉េ បើកលឿនដល់ស្តុបជ្រុលបុកកង់បីក្រឡាប់ រួចបន្តបុករថយន្តព្រូស

បានផុស

នៅ

រថយន្ត​កូរ៉េ ១ គ្រឿង បើកបរ​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន ខណៈ​មក​ដល់​ស្តុប ជ្រុល​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​កំពុង​ឈប់​ស្តុ​ប​ពីក្រោយ បណ្តាល​ឲ្យ​ក្រឡាប់ មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​បុក​រថយន្ត​តូយ៉ូតា​ព្រូស កំពុង​បើក​ឆ្លង​ស្តុប រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី តាម​បណ្ដោយ​ផ្លូវ ៥៩៨ កែង​ស្តុ​ប​កា​រាស់​សាំង​តេ​លា ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា គេ​បាន​ឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា ១ គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1P-1918 កំពុង​ឈប់​រង់ចាំ​ស្តុ​ប ហើយ​ភ្លើង​សញ្ញា​ពណ៌​បៃតង រថយន្ត​យ៉ូ​តា​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BZ-9937 បាន​បើក​ឆ្លង​ស្តុប ខណៈ​នោះ​ក៏​ស្រាប់តែ​ឃើញ​រថយន្ត ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​3D-8187 ដឹក​សុទ្ធ​តែ​កង្កែប ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ ៥៩៨ ទិសដៅ​ពី​លិច​ទៅ​កើត លឿន​មិន​មើល​ស្តុ​ប​ក្រហម ក៏​ជ្រុល​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​កំពុង​ឈប់​ស្តុ​ប​ បណ្តាល​ឲ្យ​ក្រឡាប់​ខ្ទាត​ទៅ​ផ្លូវ​ម្ខាង ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស កំពុង​បើក​ឆ្លង​ស្តុ​ប​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាមៗ រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទេ ទើប​រថយន្ត​រងគ្រោះ​ម៉ាក​ព្រូស​បើក​ដេញ​ស្ទាក់​ឃាត់​រថយន្ត​បង្ក​បាន​ភ្លាមៗ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ឫស្សីកែវ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី ដើម្បី​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ចំនួន ២ គ្រឿង ព្រមទាំង​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២១ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម