Connect with us

ចរាចរណ៍

កង់បីឥណ្ឌា ១ គ្រឿង បើកបញ្ច្រាសចរាចរណ៍ ត្រូវរថយន្តស្ទូចបុកពេញទំហឹង ខ្ទាតជាច្រើនម៉ែត្រ

បានផុស

នៅ

ម៉ូតូ​កង់​បី​ឡាំប៉ា​តា​ឥណ្ឌា ១ គ្រឿង បើក​បញ្ច្រាស​ចរាចរណ៍ ត្រូវ​រថយន្ត​ស្ទូច​បុក​ពេញទំហឹង ខ្ទាត​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ រីឯ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ រង​របួស​ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស្ទូច ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-8978 បើក​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ម៉ូតូ​កង់​បី​ឡាំប៉ា​តា​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1LC-5868 បើក​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បើក​បញ្ច្រាស​ចរាចរណ៍។ ក្នុង​នោះ ដោយ​រថយន្ត​បើក​លឿន ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​បុក​ម៉ូតូ​កង់​បី​ឡាំប៉ា​តា​ឥណ្ឌា​ខាង​លើ​ពេញទំហឹង ​ខ្ទាត​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ តែ​សំណាងល្អ​ជនរងគ្រោះ ២ នាក់ ប្តី-ប្រពន្ធ រង​របួស​ស្រាល។ ចំណែក​រថយន្ត​ស្ទូច​វិញ បាន​រ៉េ​ចង្កូត​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ រង​ការ​ខូចខាត​តិចតួច។ ដោយឡែក ពេល​គ្រោះថ្នាក់​ភ្លាមៗ អ្នក​បើកបរ​រថយន្ត ភ័យ ក៏​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង។

ក្រោយពេល​កើតហេតុ​ដោយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មក​ដល់ ហើយ​ភាគី​តំណាង​ខាង​រថយន្ត​ស្ទូច​បាន​មក​ដោះស្រាយ សុំ​សម្រប​សម្រួល លើក​ឡើង​ពី​កំហុស​របស់​ម៉ូតូ​កង់​បី​នោះ​គឺ​ខាង​រថយន្ត​ជួយ​ចេញ​ថ្លៃ​ខូចខាត​មួយ​ចំនួន​ជា​មនោសញ្ចេតនា​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ​ភ្លាមៗ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២១ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម