ចរាចរណ៍
បុរសម្នាក់ ស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូឈប់រង់ចាំភ្លើងស្តុប
បុរសម្នាក់ បានស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម ខណៈឈប់រង់ចាំភ្លើងស្តុប ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកមកពីក្រោយ បួងចង្កូតបត់បុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើ អូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចស្តុប ៩២ កែងផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរស្របគ្នាកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1V-5865 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៩២ ទិសដៅពីកើតមកលិច ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់រង់ចាំភ្លើងស្តុបក្រហម។

ប្រភពបន្តថា បន្ទាប់មកគេឃើញមានរថយន្តបង្កប្រភេទក្រឡុកស៊ីម៉ងត៍ ១ គ្រឿង ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ 5A-1409 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៩២ ស្របទិសគ្នា ពីកើតមកលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបក្រហមដូចគ្នា។ បន្ទាប់មក ភ្លើងស្តុប ក៏បានលោតពណ៌ខៀវ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍ បានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវភ្នំពេញហាណូយ ដោយមិនបានមើលមុខ ស្រាប់តែបុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើ អូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅក្រោមកង់រថយន្ត។ ភ្លាមៗ នោះដែរ តៃកុងបម្រុងបើកទ្វាររត់គេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់សួរនាំបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា