Connect with us

ចរាចរណ៍

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

បានផុស

នៅ

ជនជាតិ​បរទេស​ម្នាក់ សង្ស័យ​ស្រវឹង បើក​រថយន្ត​បុក​ម៉ូតូ ១ គ្រឿង ពីក្រោយ បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល រួច​បន្ត​បើក​រត់គេច​ទៅ​បុក​ម៉ូតូ ១ គ្រឿង​ទៀត ស្លាប់​មនុស្ស​ម្នាក់ ទើប​ឃាត់​ជនបង្ក​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត CHANGAN HUNTER ពាក់​ស្លាក​លេខ ភ្នំពេញ 2CB-8950 តាម​បណ្ដោយ​មហាវិថី មិត្តភាព ភ្នំពេញ​-​ហាណូយ ក្នុង​ល្បឿន​លឿន។ ស្រប​ពេល​មក​ដល់​ចំណុច​ច្រក​ចូល​បុរី ហ្គ្រេន​ភ្នំពេញ រថយន្ត​បាន​ជ្រុល​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-7399 បណ្ដាល​ឲ្យ​រង​ការ​ខូចខាត និង​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល។ ភ្លាមៗ នោះ ជន​បង្ក​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​រហូត​មក​បុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រីម ១ គ្រឿង​ទៀត ពាក់​ស្លាក​លេខ កំពង់ចាម 1V-3653 បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង។ ខណៈ​នោះ ជន​បង្ក​បាន​ព្យាយាម​បើក​រថយន្ត​ទៅមុខ​រហូតដល់​ស្តុប ៩២ ទើប​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត និង​ជន​បង្ក​ជា​ជនជាតិ​បរទេស។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​ឯ​សព​ជនរងគ្រោះ ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម