ចរាចរណ៍
ទើបចេញពីហូបការគេ បើករថយន្តទៅផ្ទះ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ
បុរសម្នាក់ ចេញពីហូបការគេ បើករថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បង្កការខូចខាត និងរថយន្តខ្ទេចមួយចំហៀងមុខផ្នែកខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នៅត្រង់ចំណុចស្តុបក្រសួងមហាផ្ទៃ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីកម្មវិធីអាពាហ៍ពិពាហ៍ នៅម្ដុំច្បារអំពៅ ដោយបើកបររថយន្ត កាមរី ពណ៌ស្ករ ដែលមានស្លាកលេខ ភ្នំពេញ 2BA-8252 គោលបំណងត្រឡប់ទៅផ្ទះវិញ តាមមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើង។

ម្ចាស់រថយន្ត បានបន្តថា ដោយសារទើបតែហូបស្រាផង មកដល់ចំណុចកើតហេតុ គាត់ក៏បានរេចង្កូតរថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតអស់ ១ កង់។ ចំណែករថយន្តត្រូវបានរងការខូចខាតមួយកំណាត់មុខខាងឆ្វេង មិនអាចបន្តដំណើរទៀតបាន តែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?