Connect with us

ចរាចរណ៍

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងនារសៀលថ្ងៃទី២០ ខែមករា នេះថា កំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ផ្លូវជាតិលេខ២ នឹងត្រូវដាក់មន្ត្រីជំនាញបាញ់ល្បឿនតាមការកំណត់ចាប់ពីពេលនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥នេះ នគរបាលជំនាញផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្ថានភាពផ្លូវ ៦០ម៉ែត្រ ដើម្បីដាក់ camera សុវត្ថិភាព និងមន្រ្តីអនុវត្តច្បាប់ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចលើផ្លូវ៦០ម៉ែត្រប្រសព្វផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងអ្នកបើកបររថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាល់កុល០.៤៦ Mg/L និងបានរេចង្កូតមកឆ្វេងចូលចំណែកផ្លូវនៃយានម្ខាងទៀត ទៅបុកម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យភាគីម៉ូតូ ស្លាប់៣នាក់ (ឪពុក និងកូន២នាក់) រួមទាំងប្រពន្ធរងរបួសធ្ងន់៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម