Connect with us

ចរាចរណ៍

ម៉ូតូ និង រថយន្ត បុកគ្នា ស្លាប់មនុស្សម្នាក់ភ្លាមៗ នៅសង្កាត់ក្បាលកោះ

បានផុស

នៅ

ម៉ូតូ ១ គ្រឿង បើក​រេ​ចង្កូត​ទៅ​បុក​រថយន្ត​កំពុង​ជិះ ទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ភ្លាមៗ ទាំង​កណ្ដាល​យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ២៥ នាទី​យប់ ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ១ គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-4329 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ធ្វើដំណើរ​ទិសដៅ​បញ្ច្រាស​គ្នា ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​តូ​យូ​តា ហាយ​ឡែន​ឌើ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7137 បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ទិសដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ។ ចំណែក​ម្ចាស់​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​យក​ទៅ​សួរនាំ​ផង​ដែរ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក។ ចំណែក​សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

គួរ​ជម្រាប​ថា គ្រោះថ្នាក់​ចរាចរណ៍ បើ​គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ ២០២៥ នេះ ចំនួន​អ្នក​ស្លាប់​មាន​រហូត​ទៅ​ដល់​ជិត ១០ នាក់​ហើយ សូម​ប្រជាពលរដ្ឋ​មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​បើកបរ​យានយន្ត ឬ ទោចក្រយានយន្ត លើ​ដង​ផ្លូវ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ផេនដា Fu Bao ធ្លាប់ឆក់យកបេះដូងប្រជាជនកូរ៉េ ពេលនេះសុខភាពទ្រុឌទ្រោម ក្រោយទៅដល់ចិន

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ស្ងាត់ៗ! បទឈប់​បាញ់​មួយ​សម្រេច​នៅ​មីយ៉ាន់ម៉ា ​ក្រោម​ការ​សម្របសម្រួល​របស់​ចិន​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ​ ​គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ​ចាប់ពីដើម​ខែកុម្ភៈ​

ព័ត៌មានជាតិ១៩ នាទីutes មុន

ពលរដ្ឋសង្កាត់ផ្សារដេប៉ូទី ១ ស្នើ អាជ្ញាធរ ជួសជុលជង្ហុកផ្លូវ ២៣៧ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

សន្តិសុខសង្គម២១ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម