ចរាចរណ៍
រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់
រថយន្តស៊េរីទំនើប ១ គ្រឿង សង្ស័យបើកលឿនដល់ផ្លូវបំបែកជាបួនមិនបានបន្ថយល្បឿន ក៏ជ្រុលបុកម៉ូតូ ១ គ្រឿង បើកឆ្លងផ្លូវ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសជើង។ ចំណែកម៉ូតូខ្ទាតទៅបុកជាមួយកង់បីឥណ្ឌា ១ គ្រឿងទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៥០ នាទី ទៀបភ្លឺ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីអ្នករត់កង់បីឥណ្ឌាបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប ១ គ្រឿង ពណ៌ស ម៉ាក GAC ពាក់ស្លាកលេខ កម្ពុជា JZ.3658 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនបានបន្ថយល្បឿន ក៏ជ្រុលបុកជាមួយម៉ូតូ ១ គ្រឿង ម៉ាក HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1G-2183 ខ្ទាតទៅប៉ះកង់បីឥណ្ឌា ពាក់ស្លាកលេខ ភ្នំពេញ 1IB-1453 បន្ថែមទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត ម៉ូតូ និងកង់បីឥណ្ឌា ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?