Connect with us

ចរាចរណ៍

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

បានផុស

នៅ

រថយន្ត​កូរ៉េ​ដឹក​ជ្រូក ១ គ្រឿង បើក​គេច​ពី​ម៉ូតូ ១ គ្រឿង កំពុង​ឆ្លង​ផ្លូវ ជ្រុល​បុក​ខឿន​ចែក​ទ្រូងផ្លូវ ហើយ​ដុំ​ថ្ម​ខឿន​បាន​ខ្ទាត​ប៉ះ​ម៉ូតូ​នោះ បណ្ដាល​ឲ្យ​អ្នក​បើកបរ​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ ១០០៣ ទល់មុខ​ក្រសួង​ដែនដី ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ជ្រូក ១ គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5190បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត តាម​បណ្ដោយ​ផ្លូវ ១០០៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ម៉ូតូ ១ គ្រឿង ម៉ាក​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1AK-0660 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង បើក​រ៉េ​ពេញ​ផ្លូវ តាម​បណ្ដោយ​ផ្លូវ ១០០៣ ទិសដៅ​ស្រប​គ្នា។ បន្ទាប់មក​រថយន្ត​ដឹក​ជ្រូក​បាន​បើក​គេច​ម៉ូតូ ក៏​ជ្រុល​បុក​ខឿន​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ជាច្រើន​កង់ ហើយ​ដុំ​ថ្ម​ខឿន បាន​ខ្ទាត​បុក​ម៉ូតូ​វ៉េវ​ខាង​លើ​រង​របួស​អ្នក​បើក​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ អ្នក​បើកបរ​រថយន្ត​ដឹក​ជ្រូក បាន​ចុះ​ពី​រថយន្ត ហើយ​រត់​គេច​ខ្លួន​បាត់ស្រមោល នៅ​អ្នក​រួម​ដំណើរ​ម្នាក់។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​នគរបាល នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង និង​យក​រថយន្ត ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​ថ្ងៃក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម