ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូបុកពីក្រោយរថយន្តដឹកឥដ្ឋដែលខូចចតលើស្ពានព្រែកព្នៅ ស្លាប់បាត់បង់ជីវិត
បុរសម្នាក់ ជិះម៉ូតូចេញពីកម្មវិធីការ ត្រឡប់មកវិញ ខណៈមកដល់លើស្ពានព្រែកព្នៅ បានទៅបុកពីក្រោយរថយន្តកូរ៉េដឹកឥដ្ឋ ១ គ្រឿង កំពុងខូចចតចោលលើស្ពាន ដោយមិនដាក់ភ្លើងសញ្ញា ឬ ស្លាកចំណាំង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ចំណុចលើព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពមានឈ្មោះ ទិត្យ វិច្ចិការ ភេទប្រុស អាយុជាង ៤០ ឆ្នាំ បច្ចុប្បន្ន រស់នៅម្តុំផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋ ១ គ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-9913 បានឈប់ចតចោលនៅលើស្ពានព្រែកព្នៅ ខណៈរថយន្តខាងលើខូចទៅមុខមិនរួច ពុំដាក់ភ្លើងសញ្ញាណាមួយ ដើម្បីចំណាំងផ្លាតនោះទេ។ ក្រោយមកស្រាប់តែគេឃើញបុរសរងគ្រោះបានជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ 1IN-4121 ជិះម្នាក់ឯង ធ្វើដំណើរចេញពីផ្លូវមហាវិថីឈ្នះឈ្នះ ឆ្ពោះឡើងស្ពានឧកញ៉ាលីយ៉ុងផាត់ ទិសដៅពីកើតមកលិច ល្បឿនលឿន ខណៈជិះមកដល់ពាក់កណ្តាលស្ពានជាចំណុចកើតហេតុ ក៏ជ្រុលទៅបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់នឹងជញ្ជាំងរថយន្តបែកក្បាលស្លាប់តែម្ដង ហើយភ្លាមនោះដែរ តៃកុងរថយន្ត បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់រួចទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឲ្យមកទទួលសពដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯរថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ