Connect with us

ចរាចរណ៍

មនុស្ស ០៥ នាក់ ខណៈដើរឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង រងរបួសធ្ងន់

បានផុស

នៅ

រថយន្ត ១ គ្រឿង សង្ស័យ​បើក​លឿន ទៅ​បុក​មនុស្ស ០៥ នាក់ កំពុង​ដើរ​ឆ្លង​ផ្លូវ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២០ នាទី​យប់ ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ នៅ​ខាង​មុខ​ផ្សារ​រាត្រី ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត ១ គ្រឿង ម៉ាក Hilux VIGO ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-0900 សង្ស័យ​ស្រវឹង​ស្រា បើក​តាម​បណ្ដោយ​ផ្លូវ ព្រះ​ស៊ីសុវត្ថិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ច្រក​ចូល​ខាងមុខ​ផ្សារ​រាត្រី ក៏​មាន​មនុស្ស​ប្រុស-ស្រី​ចំនួន ០៥ ​នាក់ បាន​ដើរ​ឆ្លង​ផ្លូវ​ពី​សួនច្បារ​មាត់ទន្លេ បម្រុង​ចូល​ទៅ​ផ្សារ​រាត្រី។ ភ្លាមៗ នោះ ស្រាប់តែ​រថយន្ត​មិន​បន្ថយល្បឿន​នោះ​ទេ បាន​មក​បុក​មនុស្ស​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​របួស​ធ្ងន់​ទាំង ៥ នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផង​ដែរ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម