Connect with us

ចរាចរណ៍

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

បានផុស

នៅ

ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បាននិងកំពុងចុះពិនិត្យលទ្ធភាពស្តារឡើងវិញស្ពានបេឡេដែលត្រូវរថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័របើកឆ្លងកាត់បណ្ដាលឲ្យបាក់ស្រុតដល់បាតព្រែក ខណៈរថយន្ដបង្ក បានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោក ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានបេឡេ(Compact100 ) មានទទឹង៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រ បានរងការខូច​ខាត​សរសរកណ្តាលទ្រស្ពានចំនួន២ដើមទាំងស្រុង ខូចកម្រាលស្ពាន៦ផ្ទាំង ខូចធ្នឹមបណ្ដោយ (ប៉ាណូ) ១១ផ្ទាំង ខូចធ្នឹមទទឹង កោង ៨ដើម និងខូចខាតសម្ភារៈភ្ជាប់ ម៉ាណូ និងប៊ូឡុង។

លោក ផន រឹម បន្ថែមថា ជាដំណោះស្រាយបណ្ដោះអាសន្ន ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប្រជុំ ភូមិព្រែកក្រាញ់ និងភូមិព្រែកថ្មី អាចធ្វើចរាចរចេញ ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១។ ក្រុមការងារបច្ចេកទេសបន្តពិនិត្យលទ្ធភាពស្តារឡើងវិញស្ពានដែលបាក់ខូចខាតនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ជាប្រក្រតីឡើងវិញ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា រថយន្ដដែលបើកឆ្លងកាត់ស្ពានធ្វើបាក់ស្រុតដល់បាតព្រែកនេះ ជារថយន្តសណ្តោងពាក់ស្លាកលេខ ភ្នំពេញ 3A-3138 និងអិចស្កាវាទ័រម៉ាក CAT(320C) បានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី។

សូមរំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ រថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងបានបើកឆ្លងកាត់ស្ពានបេឡេព្រែកអំបិល ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បណ្ដាលឲ្យបាក់ស្រុតតួស្ពានដល់បាតព្រែក និងបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង តែក្នុងករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម