ចរាចរណ៍
ជិះម៉ូតូទាក់ដៃចង្កូតគ្នា ស្លាប់-របួសធ្ងន់ ០២ នាក់ នៅលើផ្លូវ ៥៩៨
ម៉ូតូហុងដា Click ០១ គ្រឿង សង្ស័យបើកលឿន ទាក់ដៃចង្កូតជាមួយម៉ូតូហុងដា ប៊ីត ០១ គ្រឿងទៀត រេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ បណ្តាលឲ្យយុវជនម្នាក់ដួលបាក់.ក ស្លាប់ និង នារីម្នាក់ទៀត រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង ៣៩ នាទីរសៀល ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែទី ០២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការលើកឡើងពីប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ បានឲ្យដឹងថា គាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដា Click ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-2895 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទាក់ដៃចង្កូតម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AK- 9320 បើកបរដោយនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា រួចក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យយុវជនដែលជិះម៉ូតូ Click បាក់.ក ស្លាប់ភ្លាមៗ តែម្ដង។ ចំណែកនារីដែលជិះម៉ូតូហុងដាប៊ីត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងយកម៉ូតូទាំង ០២ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ។ ចំពោះសពយុវជនខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណីផងដែរ៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?