Connect with us

ចរាចរណ៍

ផ្លូវ៦០ម៉ែត្រ! បើករថយន្ដក្រោមជាតិអាល់​កុល​០.៦៧mg/l បុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ម្នាក់

បានផុស

នៅ

ជនរងគ្រោះជាបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរាណ៍រវាងរថយន្ដម៉ាកស្តារិច បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក នៅបណ្ដោយផ្លូវ៦០ម៉ែត្រ ​ខណៈអ្នកបើកបររថយន្ដត្រូវបានកម្លាំងឃាត់ខ្លួនក្រោមជាតិអាល់កុលកម្រិត 0.67mg/l។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណគ្រោះគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីរថយន្តម៉ាក ស្តារិច ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 អ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និងយកមកត្រួតពិនិត្យជាតិអាល់កុលជាលទ្ធផលកម្រិត0.67mg/l។ ចំណែកជរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបេជាកម្មករសំណង់ មានស្រុកកំណើត នៅខេត្តកំពង់ធំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីកើតហេតុ អ្នកបើករថយន្ដបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រដេញតាមរហូតឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។

បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម