Connect with us

ចរាចរណ៍

ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង ២ ៨០០ករណី ស្លាប់មនុស្សជាង ១៥០០នាក់

បានផុស

នៅ

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតមានឡើងចំនួន ២,៨៤៤ ករណី បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន ១,៥០៩នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ បានថយចុះប្រមាណចំនួន ១៤% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាមទិន្ន័យដែលប្រមូលបាននៅទូទាំងប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ បានមើលឃើញថា តួលេខនៃការគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ១៤% ក្នុងនោះគឺមាន ២,៨៤៤ករណី លើ ៣,៣១៧ករណី ដែលតួលេខនេះ មានការថយចុះរហូតជិត៥០០ករណី។ លោកបន្ថែមថា នៅក្នុង ២,៨៤៤ករណីនោះ មានគ្រោះថ្នាក់ដែលបង្កឲ្យមនុស្សស្លាប់ចំនួន ១,៥០៩នាក់ លើ១,៥៩០នាក់ មានការថយចុះចំនួន ៨១នាក់ ស្មើប្រមាណ៥% ក្រៅពីនេះ មានអ្នករងរបួសទាំងធ្ងន់ និងស្រាលចំនួន ៣,៧២០នាក់ លើ៤,៥១៥នាក់ ថយចុះ ៧៩៥នាក់ ស្មើប្រមាណ១៩% បើធៀបនឹងឆ្នាំ២០២៣។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ បានលើកឡើងបន្ថែមថា ដើម្បីចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំបន្ទាប់ សមត្ថកិច្ចនឹងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងមានវិធានការយ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលបើកបរល្មើសច្បាប់ ដោយមានការពិន័យដកពិន្ទុ អប់រំណែនាំជាដើម ជាពិសេសនឹងរឹតបន្តឹងនៅត្រង់ចំណុចគោលដៅដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។ លោកក៏ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើជាដៃគូក្នុងការទប់ស្កាត់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺប្រជាពលរដ្ឋទាំងអស់ ហើយការចូលរួមទាំងអស់នេះ នឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

ក្រសួងបរិស្ថាន
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង

សេដ្ឋកិច្ច១៤ នាទីutes មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

Sokha Hotels

ព័ត៌មានពេញនិយម