សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ ដាក់កម្លាំងឃាត់អ្នកបើកបរបញ្ច្រាសផ្លូវ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដាក់ពង្រាយកម្លាំងនៅលើកំណាត់ផ្លូវលេខ២១៧ ដើម្បីឃាត់អប់រំណែនាំដល់អ្នកបើកបរបញ្ច្រាសផ្លូវធ្វើឲ្យមានការកកស្ទះចរាចរណ៍។ ការដាក់កម្លាំងពង្រាយហាមឃាត់អ្នកបើកបរបញ្ច្រាសផ្លូវនេះ គឺដោយសារមានប្រជាពលរដ្ឋមួយចំនួនបានបើកបរបញ្ច្រាសទិសដៅចរាចរណ៍ ដែលជាបញ្ហានាំឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសនៅចំណុចមុខវត្តស្ទឹងមានជ័យ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ការដឹកនាំកម្លាំងចុះទប់ស្កាត់អ្នកបើកបរបញ្ច្រាសផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ លោកបានដាក់កម្លាំងពង្រាយចំនួនបួនគោលដៅ ទី១ នៅមុខវត្តស្ទឹងមានជ័យ
ទី២ នៅច្រកចូលសង្កាត់ ទី៣ ច្រកចូលប៉ុស្តិ៍ និងទី៤ នៅមុខសាលា ណតឡាញ។

លោកចៅសង្កាត់បានបន្តទៀតថា ចំពោះម៉ូតូប្រជាពលរដ្ឋដែលជិះបញ្ច្រាសផ្លូវជាច្រើនគ្រឿងនោះ លោកមិនមានសិទ្ធិក្នុងការឃាត់ផាកពិន័យនោះទេ គ្រាន់តែឃាត់ហើយធើ្វការណែនាំ និងធ្វើការអប់រំរួចឲ្យត្រឡប់ជិះទៅក្រោយវិញ។ ជាមួយគ្នាអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សូមឱ្យប្រជាពលរដ្ឋចូលរួមសហការបញ្ឈប់ការជិះបញ្ច្រាសទិសចរាចរណ៍បន្តទៀត ជៀសវាងបង្កមានការកកស្ទះចរាចរណ៍ និងអាចកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕
អត្ថបទ៖ ម៉េង






-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា